General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

Loading

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូហ្សូម (ZOOM MEETING) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធានសេនាធិការ, ប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន-អង្គភាព មន្ទីរ, ស្នងការនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕