ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ០៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧ និង០០នាទី ដោយបានអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានអញ្ជើញដឹកនាំកងកម្លាំងក្នុងស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕