ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខការាស់សាំងរបស់ ឈ្មោះ និត ចាន់ថន ស្ថិតនៅក្នុងភូមិរង្សី ឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានសហកាជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានធ្វើការដើរល្បាតតាមគោលដៅក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៧៦ លុះដល់ចំណុចខាងមុខការាស់សាំងរបស់ ឈ្មោះ និត ចាន់ថន ក៏បានប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន ២នាក់ កំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចយើងក៏បានចូលទៅធ្វើការសួរនាំនៅពេលនោះឈ្មោះ ង៉ូវ លីម៉េង ភេទប្រុស ក៏បានរត់ ជនសង្ស័យឈ្មោះ ណៃ ចាន់ធី ភេទប្រុស ក៏លូកដៃចូលហោប៉ៅខោខាងស្តាំទំលាក់សារធាតុញៀន ចោលទៅលើដីហេីយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន រួមទាំងថ្នាំញៀនចំនួន ០១ កញ្ចប់តូច រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានស្រុកកោះញែក ដើម្បីសួរនាំបន្ត និងបានធ្វើតេស្តរកសារធាតញៀន ក្នុងទឹកម៉ូត្រលើបុគ្គលឈ្មោះ ណៃ ចាន់ធី ជាលទ្ធផលវិជ្ជមាន(+) ។ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញយើងនៅតែបន្តស្រាវជ្រាវរហូតដល់វេលាម៉ោង១០ និង២៩នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងបានចាប់ឃាត់ខ្លួនមុខសញ្ញាមានការពាក់ព័ន្ធចំនួន ០២នាក់ ស្រីចំនួន ១នាក់ បន្ថែមទៀតរួចបន្តនីតិវិធីដល់ម៉ោង២០ និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល នៅលើផ្លូវជាតិលេខ៧៦ មុខផ្ទះជាងម៉ូតូ ស្ថិតនៅក្នុងភូមិមេមុំ ឃុំរយ៉ស្រុកកោះញែក ខេត្តមណ្ឌលគិរី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនបុគ្គលឈ្មោះ ង៉ូវ លីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ បានមកវិញរួមជាមួយថ្នាំញៀនចំនួន ៥កញ្ចប់តូច។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ០៤នាក់ (ស្រី ០១នាក់) ដូចខាងក្រោម ៖
១-ឈ្មោះ ណៃ ចាន់ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិអូយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមានសារធាតុញៀន(+)។
២-ឈ្មោះ អាត ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកោសជប់ បច្ចុប្បន្នរស់នៅភូមិអូយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកម៉ូត្រវិជ្ជមានសារធាតុញៀន(+)។
៣-ឈ្មោះ ហុឺ ម៉េងហុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វើតេរកសារធាតុញៀន ក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+) ។
៤-ឈ្មោះ ង៉ូវ លីម៉េង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទូល ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+) ។
វត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា សង្សយ័ជាសារធាតុញៀន ៦កញ្ចប់តូច
-ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៤គ្រឿង (ម៉ាកoppo ពណ៌ក្រហម១គ្រឿង, ម៉ាកoppoពណ៌ស ១គ្រឿង, ម៉ាកNokiaពណ៌ខៀវ ១គ្រឿង, ម៉ាកoppoពណ៌ខ្មៅ១គ្រឿង)។
បច្ខុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកោះញែកកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕