General Commissariat of National Police
.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ​កម្ពុជា ទៅដល់រដ្ឋធានីប៉េកាំង​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ

Loading

ទីក្រុងប៉េកាំង ៖ នៅរសៀលថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២៤​​ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ​កម្ពុជា ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។