General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខនិវត្តន៍ជនចំនួន ០៤គ្រួសារ

Loading

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខនិវត្តន៍ជនចំនួន ០៤គ្រួសារ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនដល់ពួកគាត់ ដោយមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកត្រី ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ ត្រីខ ០២យួរ មី ០២កេះ ទឹកត្រី ០១យួរ ទឹកសុទ្ធ ០២កេះ និងថវិកា១០០,០០០ រៀលផងដែរ៕