កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំ លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការរង ទទួលផែនការងារសណ្តាប់ធ្នាប់ សាធារណៈ និងទទួលការងារចរាចរណ៍ លោកនាយ-នាយរងផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំណុះការិយាល័យ លោកនាយ- នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈ ចំណុះអធិការដ្ឋាននគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចូលរួមបើកវគ្គបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការរបស់មន្រ្តីនគរបាលយុត្តិធម៍ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកវរសេនីយ៍ឯក សាយ សំអាត នាយការិយាល័យអនុវត្តនីតិវិធី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍និងសណ្តាប់សាធារណៈ ៕