General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​អនុញ្ញាត​ជូន​ លោកស្រី​ JANELLE​ CANNING-LUE​ មន្ត្រី​ទំនាក់ទំនង​កង​រាជ​តម្រួត​កា​ណា​ដា​ (RCMP)​ ប្រចាំ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ជួប​សំដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អនុញ្ញាត​ជូន​ លោកស្រី​ JANELLE​ CANNING-LUE​ មន្ត្រី​ទំនាក់ទំនង​កង​រាជ​តម្រួត​កា​ណា​ដា​ (RCMP)​ ប្រចាំ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ជួប​សំដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ និង​ណែនាំ​លោក​ YANY​ MARCHAND-VIGEALT​ មន្ត្រី​ទំនាក់ទំនង​កង​រាជ​តម្រួត​កា​ណា​ដា​ (RCMP)​ ប្រចាំ​ទីក្រុង​ម៉ានីល​ ដើម្បី​ចែករំលែក​ព័ត៌មាន​ករណី​ពលរដ្ឋ​កា​ណា​ដា​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​លើ​កុមារ​នៅ​ប្រទេស​កម្ពុជា​ នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។​

​ក្នុង​ជំនួប​នោះ​  ភាគី​កា​ណា​ដា​  ក៏​បាន​ថ្លែងអំណរគុណ​ដល់​នគរបាល​ជាតិ​កម្ពុជា​  ពិសេស​   ឯកឧត្តម​  នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បាន​សហការ​ក្នុង​កិច្ច​ប្រតិបត្តិការ​យ៉ាង​ល្អ​នា​ពេល​កន្លង​មក​ ក្នុង​ការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​បំពាន​ផ្លូវភេទ​លើ​កុមារ​ហើយ​បាន​បញ្ជូន​ជនល្មើស​យក​ទៅ​កាត់ទោស​នៅ​ប្ររទេស​កា​ណា​ដា​រួច​ហើយ​ ។​

​តាង​នាម​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ សូម​ថ្លែងអំណរគុណ​ដល់​ភាគី​កា​ណា​ដា​ ដែល​តែងតែ​យកចិត្តទុកដាក់​និង​ផ្តល់​កិច្ចសហការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​បទល្មើស​បំពាន​ផ្លូវភេទ​លើ​កុមារ​កម្ពុជា​ និង​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​ ដល់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ស្តី​អំពី​ នីតិវិធី​ច្បាប់​ ក្រមព្រហ្មទណ្ឌ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ពង្រឹងសមត្ថភាព​យល់​ដឹង​អំពី​ច្បាប់​ ពី​នីតិវិធី​ ពី​ជំនាញ​ ក្នុង​ការ​កំណត់​បទល្មើស​។​

​ឯកឧត្តម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​បន្ត​ថា​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​៧​របស់ ​រាជរដ្ឋា ភិបាល​ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋ​ម​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រមុខ​ដឹកនាំ​បាន​ប្តេជ្ញា​ចិត្ត​ និង​បាន​ចាត់​ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នេះ​ជា​អាទិ៍ភាព​ និង​ស្រប​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​ស្មារតី​ កងកម្លាំង​ជួរ​មុខ​ ,​ការ​បំប៉ន​ជំនាញ​ វិជ្ជាជីវៈ​,​ ការ​បង្កើន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ គឺជា​ការ​ចាំបាច់​បំផុត​និង​ដោយ​អនុវត្ត​តាម​ផែនការ​ដែល​បាន​គ្រោងទុក​អោយ​ស្រប​ទៅ​និង​ផែនការ​យុទ្ធសាស្ត្រ​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សម្រាប់​ឆ្នាំ​២០២៤៕​