General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី  អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្រាវជ្រាវកំណត់អត្តសញ្ញាណលើទីតាំងដីអនុក្រឹត្យលេខ ៣៣ របស់រាជរដ្ឋាភិបាល នៅភូមិសាស្រ្តស្រុកបន្ទាយស្រី

Loading

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្រាវជ្រាវកំណត់អត្តសញ្ញាណលើទីតាំងដីអនុក្រឹត្យលេខ ៣៣ របស់រាជរដ្ឋាភិបាល នៅភូមិសាស្រ្តស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប៕