General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៤ កញ្ញា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់   

Loading

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៩នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់(ស្រី ៤នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៣៨២,៧០ក្រាម។

-កូកាអុីន(Cocanie)= ១៣១៥,២៨ក្រាម។

-គីមីផ្សំ= ២៩៩,០៥ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៩អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកCocaine ១៣១៥,២៨ក្រាម និងគីមីផ្សំ ២៩៩,០៥ក្រាម។

២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២៣៦៤,០១ក្រាម។

៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់ ស្រី ៤នាក់ ចាប់យកIce ០,១៤ក្រាម។

៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩២ក្រាម។

៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៧៨ក្រាម។

៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៨ក្រាម។

៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៦៣ក្រាម។

៩ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២,៧៣ក្រាម។ PM : ៤អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០២ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៤០ក្រាម។

៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩៩ក្រាម។

៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់៕