ខេត្តកែប៖ នៅរសៀល ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកែប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរងផែនការងារសេនាធិការ និង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកែប រួមជាមួយសហការីបានជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនគ្រួសារសពលោកវរសេនីយ៍ត្រី សុខ វន្នី ជាមន្ត្រីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈលោកស្រី ណើ ផាន្នី ត្រូវជាប្រពន្ធលោក សុខ វន្នី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប៕