General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ដឹកនាំមន្ត្រីក្រោមឱវាទ គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ទៅចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ផៃ ភាយ ដែលបានទទួលមរណភាពដោយជម្ងឺ

Loading

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីក្រោមឱវ៉ាត គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ព្រមទាំងអង្ករ ទៅចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ផៃ ភាយ នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលបានទទួលមរណភាពនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយជម្ងឺ ៕