General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញជាអធិបតី បើក​កិច្ច​ប្រ​ជុំ​ត្រួតពិនិត្យលទ្ធផលការ​ងារ ៩ខែ ឆ្នាំ២០​២៤ និងលើកទិសដៅអនុវត្តការងារបន្តរបស់ ស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី

Loading

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែ​ភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ច​ប្រជុំត្រួតពិនិត្យលទ្ធផលការងារ ៩ខែ ឆ្នាំ ២០​២៤ និងលើកទិសដៅអនុវត្តការងារបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោ​ម​អធិ​បតីភាពដ៏ខ្ពង់​ខ្ពស់លោក ឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូល​រួមពីលោក លោស្រីស្នងការរង លោក លោក​ស្រីនាយ នាយ​រងការិយាល័យជំនាញលោកមេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំងពីរ ៣០៣​/៦២១ លោកអធិការ អធិ​ការរងទទួល​សេនា​ធិការនគរបាលក្រុង/ស្រុកទាំង៥ លោក​នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ទាំង៣ លោក នា​យប៉ុស្តិ៍នគរបាលរដ្ឋ​បាលឃុំ/សង្កាត់ទាំង២១ ឃុំនិងសង្កាត់ ដែលបានចូលរួមសរុប ចំនួន ១៤០ រូប។

ជាកិច្ចចាប់ផ្តើម​បើកកិច្ចប្រជុំលោក ឧត្ត​មសេនី​យ៍​ទោ ស្នងការនគ​របាលខេត្ត បានអនុញ្ញាតិឱ្យ លោកវរសេ​នីយ៍ឯក ម៉ិញ ឈុន នាយ​ការិយា​ល័យសរុប និងវិភាគឡើង​អានរបាយ​ការណ៍​សង្ខេបស្តីពីកិច្ច​ប្រជុំ​ត្រួតពិ​និ​ត្យ​លទ្ធផល​ការ​ងារ ៩ ខែដើម ឆ្នាំ​២០​២៤ និងលើកទិសដៅអនុវត្តការងារបន្ត និងបានអានរបាយ​ការណ៍ស្តីពីលក្ខណៈសម្បត្តិទាំងប្រាំស្តីពីគោលនយោបាយភូមិឃុំមានសុត្ថិភាពជូនអង្គពិធីទាំងមូល។

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តម​សេនីយ៍ទោ ស្នងការនគរ​បាលខេត្តបានមានប្រ​សាសន៍និងបានអនុញ្ញាតិឱលោក លោក​ស្រីស្នងការរងព្រម​ទាំងលោក​នាយកា​រិយាល័យជំនាញ និងលោកអធិកា​រនគរបាលក្រុងស្រុកទាំងប្រាំ ព្រមទាំងលោក​នាយ​ប៉ុស្តិ៍រដ្ឋបាលទាំង​២១ ឃុំសង្កាត់ លើកឡើងអំពីបញ្ហាប្រឈមមួយ​ចំនួន និងផ្ទៀងផ្ទាត់របាយការណ៍ឱ្យបានច្បាស់​លាស់ យកមកកែតម្រូវឡើងនៅចំណុចខ្វះ​ខាត និងកែតម្រូវបំពេញបន្ថែម នូវកង្វះ​ខាតក៏ដូចជាការសំណូមពរមួយចំនួន មកបំពេញបន្ថែមដើម្បីអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធិភាព ។ មិនតែប៉ុណ្ណោះលោក ឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍កោតសរសើរដល់គ្រប់ផ្នែកជំនា​ញទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បំពេ​ញ​ការងារបានល្អប្រសើរ និងបានជំរុញការងារបន្ថែមទៀតដល់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋ​បាលនៅតាមបណ្តាឃុំសង្កាត់ត្រូវខិតខំធ្វើវេទិការសារធារណះអោយបានញឹកញ៉ាប់ ជាមួយលោកមេឃុំ ចៅសង្កាត់នៅតាមបណ្តាមូលដ្ឋានរបស់ខ្លួនដោយអនុវត្តន៍នៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំបន្តផ្តល់អត្តសញ្ញា

ណប័ណ្ណ ជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នា ទាំងអស់នេះគឺជាគោលការណ៍​របស់​រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។

បន្ថែមពីលើនេះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការលោក​បានមានការលើកសរសើរដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញទាំងអស់ព្រម​ទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ ដែលបានខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជាពិសេសការខិតខំប្រឹងប្រែងទប់ស្កាត់ក្រុមពួកឧទ្ទាម ដែលធ្វើការបំផុសបំផុលបង្ករអសន្តិសុខក្នុងសង្គម ដែលធ្វើការញ៉ុះញ៉ុង់តាមការឃោស​នា របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស។

មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ទោស្នងការសូមជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕