General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញជួបកងកម្លាំងក្រោមឱវាទ ដើម្បីពង្រឹងស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ:៨៧៣ប្រក របស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង

Loading

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំសហការី និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញជួបកងកម្លាំងក្រោមឱវាទ ដើម្បីពង្រឹងស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ:៨៧៣ប្រក របស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង។

លោក ឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ក្នុងឱកាសនោះបានណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា៖ ក្នុងនាមជាកងកម្លាំងនគរបាលជាតិត្រូវប្តេជ្ញា ការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យខានតែបានជូនរាជរដ្ឋាភិបាលស្របច្បាប់។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជា ដល់លោកអធិការ ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ជាពិសេសកងកម្លាំងនគរបាលជាតិត្រូវតែគោរពវិន័យ និងរបៀបរបបការងារតាមឋានានុក្រម ប្រមូលផ្តុំគ្រប់គ្រងកម្លាំងនៅនិងដៃងាយស្រួលក្នុងការដឹកនាំបញ្ជាមន្ត្រីក្រោមឱវាទដើម្បីត្រៀមអន្តរាគមន៍ ត្រូវមាន(ឆន្ទៈ លះបង់ ពលិកម្ម) ប្រចាំការ២៤ម៉ោង លើ២៤ម៉ោងនៅហ្នឹងកន្លែង ចេញល្បាតចល័តតាមគោលដៅសំខាន់ៗងាយរងគ្រោះ (ដោយអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព )បង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ៕