កំពង់ស្ពឺ ៖ ព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក វ៉ាន់ សំណាង អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ព្រមទាំងសហការី បានចុះធ្វើការហ្វឹកហ្វឺនជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងផ្តល់វិញ្ញាបនបត្របញ្ជាក់ដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចដល់ ក្រុមហ៊ុន អេសអេសអេច ស៊ីប៊ី សឺស្កែនណេប៊ល ហ្វេសិន ឯ.ក ទីតាំងស្ថិតនៅ ភូមិ ព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ដែលមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ (ស្រី ២៩នាក់) ។
*កិច្ចដំណើរការនៃការហ្វឹកហ្វឺនបានប្រព្រឹត្តទៅតាមខ្លឹមសារដូចខាងក្រោម៖
+ លិខិតបទដ្ឋានគតិយុត្ត
- ច្បាប់អគ្គិភ័យឆ្នាំ២០១៣ ស្តីពីការងារបង្ការ និងការពន្លត់អគ្គិភ័យ
- អនុក្រឹត្យ ចំនួន ០២
- ប្រកាស ចំនួន ០៤
- សេចក្តីសម្រេច ចំនួន ០២
- សេចក្តីណែនាំ ចំនួន០១។
+ វិធានការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
- សញ្ញាណស្តីពីចំហេះ, ចរឹកលក្ខណៈសារធាតុចំហេះ, វិធានការបង្ការអគ្គិភ័យ, ពន្យល់ពីប្រភេទបំពងពន្លត់អគ្គិភ័យ, មេរៀនក្នុងការប្រើប្រាស់ទុយយោបាញ់ទឹកពន្លត់អគ្គិភ័យ, វិធីសង្រ្គោះខ្លួនឯង, បង្ហាញខ្សែវីដេអូរអគ្គិភ័យខ្លីៗ។ល។
+ ការអនុវត្តជាក់ស្ដែង
- ការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យម្សៅស្ងួត (ABC) និង (CO2)
- ការប្រើប្រាស់ទុយយោបាញ់ទឹកពន្លត់អគ្គិភ័យនៅក្នុងគោលដៅ
- យកធុងដាក់សាំងដុតចេញជាអណ្តាតភ្លេីងដេីម្បីអនុវត្តបាញ់បំពង់ពន្លត់អគ្គិភ័យ
- ការប្រើប្រាស់សារ៉ែនប្រកាសអាសន្នតាមទីតាំងនីមួយៗ
- បង្ហាញណែនាំគំនូសសញ្ញាព្រួញផ្លូវច្រកចេញនៅជាប់អគារ
- ធ្វើការរត់ជម្លៀសខ្លួនចេញពីអគារតាមច្រកសុវត្ថិភាពក្នុងករណីមានគ្រោះថ្នាក់អគ្គិភ័យកើតមានឡើងជាយថាហេតុ៕