រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញចុះត្រូតពិនិត្យសម្ភារប្រើប្រាស់ កន្លែងប្រចាំការ និងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបកសាងរួចរាល់ ដើម្បីដោះស្រាយនិងជាការយកចិត្តទុកដាក់ចំពោះកងកម្លាំងក្រោមឱវាទ ឲ្យមានកន្លែងស្នាក់នៅ ប្រចាំការ សមរម្យ ជាពិសេសការតបស្នងនូវការលះបង់ទាំងកម្លាំង ស្មារតី ឆន្ទៈ បំពេញភារកិច្ចថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕