General Commissariat of National Police
.

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

Loading

រាជធានីភំ្នពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ដោយមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ លោកគ្រូបង្គោល លោកនាយការិយាល័យ និងសិក្ខាកាមចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសរុបចំនួន៨៤នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ចំណាត់ថ្នាក់របស់សិក្ខាកាម ដែលឡើងរាយការណ៍ដោយ លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីររួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាល ដែលបានរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង និងធ្វើការសម្របសម្រួលរហូតដល់វគ្គបណ្ដុះបណ្ដាលនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណដល់គ្រូបង្គោល ដែលបានលះបង់ពេលវេលាដ៏មមាញឹករបស់ខ្លួន ដើម្បីចែករំលែក ចំណេះដឹង បទពិសោនធ៍ ដល់សិក្ខាកាម។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តថា មុខវិជ្ជាដែលសិក្ខាកាមបានសិក្សាមកនេះ និងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សិក្ខាកាម ក្នុងការអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជានគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចនីតិវិធីផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលនគរបាលត្រូវតែគោរព និងអនុវត្តតាមជាដាច់ខាត។ ឯកឧត្តមបន្តថា មេរៀនដែលបានសិក្សារួចមកហើយនេះ គឺជាប្រភេទមេរៀន ដែលត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីធ្វើការលម្អិតឲ្យបានច្បាស់លាស់ ប៉ុន្តែដោយសារសិក្ខាកាមទាំងអស់ សុទ្ធតែជាមន្ត្រីអនុវត្តច្បាប់ ទើបយើងបង្រួមវគ្គបណ្ដុះបណ្ដាលនេះ មកត្រឹម រយៈពេល០៥ថ្ងៃ ដើម្បីទុកពេលឱ្យសិក្ខាកាមដកស្រង់បទពិសោធន៍ ពីការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត។ ដូច្នេះសិក្ខាកាម ត្រូវធ្វើការស្វ័យសិក្សា និងដកស្រង់បទពិសោធន៍ ពីករណីជាក់ស្តែងដែលខ្លួនបានជួប ឬដកស្រង់បទពិសោធន៍បន្ថែម ជាមួយថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានជ្រួតជ្រាបយល់កាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាយកមន្ទីរ ក៏បានផ្តាំផ្ញើឲ្យសិក្ខាទាំងអ់ស យកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញនេះ ទៅបម្រើសង្គមជាតិ បម្រើអង្គភាព ជាពិសេស គឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានចូលរួមអបអរសាទរ ដល់សិក្ខាកាមជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ដែលនិងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ មានរយៈពេល៥ថ្ងៃ សិក្ខាកាមចូលរួមសរុបចំនួន៨៤នាក់ ដោយទទួលជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ទទួលបានរង្វាន់លើកទឹកចិត្ត និងសិក្ខាកាមផ្សេងទៀត បានទទួលពិន្ទុល្អ និងល្អបង្គួរ ដែលបង្ហាញថា សិក្ខាកាម ពិតជាបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រពិតប្រាកដមែន៕