General Commissariat of National Police
.

ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះសួរសុខទុក្ខមន្រ្តីនគរបាលជាតិ ដែលកំពុងសម្រាលមាតុភាព

Loading

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាត់លោកឧត្តមសេនីយ៍ត្រី ហេង វិសាល និងលោកស្រីវរសេនីយ៍ឯក ង៉ែត ច័ន្ទធីវុឌ្ឍារី អនុប្រធានក្រុមការងារ ជាតំណាង ដើម្បីដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ឌិត ស្រីកា មន្រ្តីនៃក្រុមការងារ Hotline Scam 24/7 ដែលកំពុងសម្រាលមាតុភាព ។

ឆ្លៀតឱកាសនោះ ក្រុមការងារបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 និងបានប្រគល់នូវសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន ផងដែរ ៕