ព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ ស្ដីពីការចុះធ្វើបច្ចុប្បន្នភាព ទីតាំងឈរជើងស្ថានភាពគ្រប់គ្រងភូមិសាស្ត្រ អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក-ទឹក ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ នៅសាលប្រជុំអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ។
កិច្ចប្រជុំនេះដែរក៏បានអញ្ជើញពី លោកអនុប្រធាននាយកដ្ឋាន
ទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន៣០រូប ៕