ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីក្រោមឱវាទ ពិតជាមានសេចក្តីសោកសង្រេង និងក្តុកក្តួលជាទីបំផុតចំពោះមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលបានទទួលអនិច្ចកម្មនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
យើងខ្ញុំ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលស្ទេីរតែពេញមួយជីវិតបានចូលរួមកសាង និងបានបម្រេីជាតិមាតុភូមិ សូមឱ្យបានទៅកាន់ទីបរមសុខ គឺសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕