General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ព្រមទាំងអង្ករ ដើម្បីចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ជា សុីណា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍

Loading

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ព្រមទាំងអង្ករ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ជា សុីណា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដែលបានទទួលមរណភាពនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយជម្ងឺខ្យល់គរ ៕