General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំសហការី និងក្រុមការងារ ចុះពង្រឹង”ស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ:៨៧៣ប្រក របស់ក្រសួងមហាផ្ទៃ”ដល់មន្រ្តីនគរបាលជាតិ

Loading

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមគោលការណ៍ការណែនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងកានគរបាលខេត្ត អំពីសុខទុក្ខកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ បានដឹកនាំសហការី និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចុះពង្រឹង”ស្ដីពីបទវិន័យនគរបាលជាត

កម្ពុជា លេខ:៨៧៣ប្រក របស់ក្រសួងមហាផ្ទៃ “ដល់មន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកបាទី ។
លោក ឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ក្នុងឱកាសនោះ បានណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា៖ក្នុងនាមជាកងកម្លាំងនគរបាលជាតិត្រូវប្តេជ្ញា ការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ឲ្យខានតែបានជូនរាជរដ្ឋាភិបាលស្របច្បាប់។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាដល់លោកអធិការ ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ជាពិសេសប្រមូលផ្តុំគ្រប់គ្រងកម្លាំងនៅ និងដៃត្រៀមអន្តរាគមន៍ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅហ្នឹងកន្លែង ចេញល្បាតចល័តតាមគោលដៅសំខាន់ៗងាយរងគ្រោះ (ដោយអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ) ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ៕