General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូ ចូលរួមគោរពវិញ្ញាក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង

Loading

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ០១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ  តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូ ចូលរួមគោរពវិញ្ញាក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ដែលទទួលមរណៈភាពកាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ សម្តេចចៅហ្វាវាំង គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយឆន្ទៈ មនសិកាស្នេហាជាតិ មាតុភូមិដ៏ជ្រាលជ្រៅបំផុត និងបានលះបង់គ្រប់បែបយ៉ាងបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី និងក្រុម គ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ សម្តេចចៅហ្វាវាំង បាន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕