ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកថវិកាមិត្តជួយមិត្ត ចំនួន ៨,១១០,០០០រៀល នឹង២០០$ ដែលបានមកពីគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូន លោកអនុសេនីយ៍ឯក កែវ សុភ័ក្រ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ត្រូវជនសង្ស័យកាប់ត្រូវកំភួនដៃឆ្វេង ក្នុងពេលចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សា ដោយចេតនា នៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពងុសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ៕