ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព លោកអនុសេនីយ៍ឯក សេង ចន្ធូ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីលក ដែលត្រូវជាស្វាមីរបស់លោកស្រី ឡុញ សេងលាប បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអាយុ៤៥ឆ្នាំ ដោយរោគាពាធ ៕