General Commissariat of National Police
.

ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជាក់ស្តែងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

Loading

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជាក់ស្តែងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះដាក់លុយ និងទូរស័ព្ទដៃ) ចំនួន ០២ករណី។

ករណីទី១៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣នឹង១០នាទី ត្រង់ចំណុចមុខស្ថានីយ៍ប្រេងសាំងLHR ផ្លូវ371 ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ យីម ចន្ធី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ លុយចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល)។ វត្ថុតាងចាប់យក៖ ខ្សែកលោហៈធាតុពណ៌លឿង (ផ្លាកទីន) ចំនួន០១ខ្សែ ,កងដៃលោហៈធាតុពណ៌លឿង (ផ្លាកទីន) ចំនួន០៥កង, ,ទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅចំនួន០១គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក (ឈ្មោះ ម៉ៃ ថេង,ឈ្មោះ យីម ចន្ធី)។

ករណីទី២៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៥០នាទី ត្រង់ចំណុចមុខរោងចក្របោកគក់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ រឿន ស្រី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០២នាក់ៈ ១-ឈ្មោះ មុន្នី អ៊ូខុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ស៊ូ វិច្ចិកា ហៅ ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្ភារៈបាត់បង់៖ លុយចំនួន១៦០០០០រៀល (ដប់ប្រាំមួយម៉ឺនរៀល)។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Realme ពណ៌ខៀវ ចំនួន០១គ្រឿង, ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ រឿន ស្រី ចំនួន០១សន្លឹក, /ម៉ូតូម៉ាកZUUKI NEX ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1KW-0953 មានលេខតួ371382 និងលេខម៉ាស៊ីន371623។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕