General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «លើកកម្ពស់ការអនុវត្ត ការអប់រំកែប្រែជនល្មើសផ្អែកលើសហគមន៍» នៅខេត្តសៀមរាប

Loading

សៀមរាប ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមសិក្ខាសាលា «លើកកម្ពស់ការអនុវត្តការអប់រំកែប្រែជនល្មើសផ្អែកលើសហគមន៍» ចាប់ពីថ្ងៃទី២០-ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ រៀបចំដោយ អង្គការUNODC នៅខេត្តសៀមរាប៕