ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការ ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស នៃស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតី បើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងផ្តល់ការណែនាំអំពីដំណើរការ ប្រឡងប្រជែងដល់បេក្ខជន បេក្ខនារី នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ឧត្ដរមានជ័យ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ ដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅយ៉ាងរលូន ពុំមានអ្វីកើតឡើងឡើយ៕