General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកដំណើរការប្រឡង ប្រជែងជ្រើសរើសក្រប ខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ 

Loading

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ ឡោ  សុខា ស្នងការនគរបាលខេត្ត និងជាអនុប្រធានគណ:កម្មការកណ្តាល រៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនគរបាលបំពេញជួស ប្រចាំឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកេសកាត់វិញ្ញាសាប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ការប្រឡងចាប់ដំណើរការពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោងបញ្ចប់ នៃការប្រឡង ។ ក្នុងកាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ នេះមានការអញ្ជើញចូលរួមពី តំណាងលោកស្នងការរងផែនការងារធនធានមនុស្ស ព្រមទាំងតំណាង អគ្គនាយកដ្ឋានធនធានមនុស្ស និងតំណាង អគ្គស្នងការនគរបាលជាតិតំណាងបណ្ឌិតសភានគរបាលជាតិកម្ពុជា ព្រមទាំងលោកនាយ នាយរងការិយាល័បុគ្គលិកនិងកម្លាំងនគរបាល ដែលមានភារកិច្ច នៅមណ្ឌលប្រឡងជាច្រើននាក់ទៀត ។ សូមបញ្ជាក់ផងដែរថា បេក្ខជននិងបេក្ខនារី ដែលបានប្រឡងសរុបរួមមាន ចំនួន ១០៦នាក់ ក្នុងនោះបេក្ខនារីមាន ចំនួន៤២នាក់ បន្ទប់ប្រឡងមាន ចំនួន០៥ បន្ទប់។ ការប្រឡងបានប្រព្រឹត្តិទៅនៅវិទ្យាល័យ ហ៊ុន សែន មណ្ធលគិរីដំណើរការប្រឡង បានដំណើរការបញ្ចប់ទៅដោយរលូន៕