General Commissariat of National Police
.

លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ ចាត់តំណាងចុះសួរសុខទុក្ខ​ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

Loading

រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានចាត់ឱ្យស្រីវរសេនីយ៍ទោ​ ផុន​ វណ្ណា​ អធិការរង​ ដឹកនាំលោកអធិការរង​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល​ និងមន្ត្រីពាក់ព័ន្ធ​ ចុះសួរសុខទុក្ខ​ លោកអនុសេនីយ៍ឯក​ ពៅ​ សុសល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល​ ក្នុងនោះលោកអធិការ​ និងមន្ត្រីក្រោមឱវាទ​ បានឧបត្ថមថវិកាចំនួន​ ២០០,០០០រៀល ទឹកបរិសុទ្ធ​ចំនួន​ ០២កេស​ ទឹកផ្លែឈើចំនួន​ ០១កេស ទឹកដោះគោឆៅ​ចំនួន​ ០២យួរ៕