General Commissariat of National Police
.

កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រជុំជួរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Loading

ខេត្តត្បូឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រជុំជួរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ ផែន តាម ជំនាញ ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានមានប្រសាសន៍ណែនាំស្ដីអំពី ការស្លៀកពាក់ឯកសណ្ឋាននិងពាក់ស្លាកសញ្ញានីមួយៗឲ្យបានត្រឹមត្រូវ របស់មន្ត្រីនគរបាលជាតិ ការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ពង្រឹងបញ្ជីវត្តមាន និងជាពិសេសត្រូវខិតខំប្រឹងប្រែង បំពេញការងារក្នុងអង្គភាព និង បម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ៕