General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អមដំណើរឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះដឹកនាំត្រួតពិនិត្យកងកម្លាំង ដែលឈរជើងនៅតាមបណ្ដាបញ្ជាការគោលដៅមួយចំនួន ក្នុងស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកបាធាយ និងស្រុកព្រៃឈរ 

Loading

កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះដឹកនាំត្រួតពិនិត្យកងកម្លាំង ដែលឈរជើងនៅតាមបណ្ដាបញ្ជាការគោលដៅមួយចំនួន ក្នុងស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកបាធាយ និងស្រុកព្រៃឈរ ។

ជាមួយនឹងការអញ្ជើញចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់ចេញនៅគោលការណ៍ណែនាំ ជាច្រើនចំណុចសំខាន់ៗ ដល់គណៈបញ្ជាការគ្រប់គោលដៅ ត្រូវបន្ដខិតខំ ការចុះល្បាតចល័ត និងការត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ព្រមទាំងបន្ដការគ្រប់គ្រងសភាពការណ៍សន្តិសុខ និងគ្រប់គ្រងមុខសញ្ញាក្រុមបក្សពួកជ្រុលនិយម តាមរូបភាពប្រមូលផ្ដុំ និងដឹកជញ្ជូនឆ្លងកាត់ឆ្លងកាត់ខេត្តកំពង់ចាម ឆ្ពោះចូលទៅរាជធានីភ្នំពេញ និងពង្រឹងវិធានការបង្ក្រាបជាបន្ទាន់រាល់មុខសញ្ញាដែលបានបញ្ចេញសកម្មភាពបទល្មើសនៅគ្រប់ទីកន្លែង ២៤/២៤ម៉ោង ដើម្បីរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ពិសេសបំផុតការបេជ្ញាការពារ រាជរដ្ឋាភិបាលស្របច្បាប់ មិនព្រមឱ្យក្រុមឧទ្ទាមក្រៅច្បាប់មួយក្ដាប់តូច មកផ្ដួលរំលំបាន ជាដាច់ខាត់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនគ្រប់បញ្ជាការគោលដៅ ដើម្បីសម្រួលដល់ការហូបចុក របស់គ្រប់កម្លាំងសហការ ៕