រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ (ស្រី ៥នាក់), រងរបួសសរុប ២៥នាក់ (ស្រី ៥នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ៣នាក់) រងរបួសស្រាល ១១នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, ធ្ងន់ ៩នាក់, ស្រាល ៩នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់), ប្រជែង ២លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕