កំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលឈរជើងប្រចាំការតាមគោលដៅនៅតាមបណ្តាក្រុង ស្រុក ដើម្បីធានាដល់ការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ទ្រោលសភាពការណ៍ដែលអាចកើតឡើងជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងរង់ចាំទទួលបទបញ្ជាថ្នាក់ដឹកនាំ ចេញអន្តរាគមន៍ បង្ការទប់ស្កាត់ការប្រមូលផ្តុំកម្លាំងផ្សេងៗ ប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA) និងការប្រមូលផ្តុំកម្លាំងធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បាននាំយកនូវអំណោយចែកជូនដល់កងកម្លាំង នគរបាល ចំនួន០៤គោលដៅ ក្នុង១គោលដៅទទួលបានរួមមាន ៖ ទឹកសុទ្ធ ១០កេះ ត្រីខ ០៥យួរ និងមី ១០កេះ ផងដែរ៕