General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ ត្រួតពិនិត្យអាវុធជាតិផ្ទុះ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស

Loading

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង ចុះឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ដើម្បីពិនិត្យមើលសភាពការណ៍ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។

គួរបញ្ជាក់ថា កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម ត្រួតពិនិត្យអាវុធជាតិផ្ទុះ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕