General Commissariat of National Police
.

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំង នៅតាមបញ្ជាការគោលដៅសំខាន់ៗ ជាប់ព្រំប្រទល់ខេត្តកណ្ដាល និងផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ អំពីល្បិចកលរបស់ក្រុមជ្រុលនិយម ដែលបានបង្កឱ្យមានភាព អសន្តិសុខ ដល់សង្គមជាតិ

Loading

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំង ចុះផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ សហជីព និងតំណាងកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស “ជាង ស៊ូ” ក្នុងនោះមានរោងចក្រចំនួនពីរ ១-ជេហ្សេត គ្លរី អេនធើប្រាយ ឯ.ក និង ២-រោងចក្រ អេសដេត ខេមបូឌា ឯ.ក ដើម្បីផ្សព្វផ្សាយបន្ដដល់បងប្អូន កម្មករ កម្មការនី កុំឱ្យជឿតាមល្បិចកល់ញុះញង់ អូសទាញពីក្រុមជ្រុលនិយម ដែលមានគោលបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ ក៏បានបន្ដចុះត្រួតពិនិត្យកងកម្លាំង តាមបញ្ជាការគោលគៅសំខាន់ៗ ក្នុងស្រុកបាធាយ និងស្រុកកងមាស និងបានណែនាំដល់កងកម្លាំង ត្រូវពង្រឹងការគ្រប់គ្រង់សភាពការណ៍ សន្តិសុខ សុវត្ថិភាព និងត្រូវបន្ដការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ឱ្យផុសផុល កុំឱ្យជឿលើការអូសទាញពីសំណាក់ក្រុមជ្រុលនិយម ដែលបានចលនាប្រមូលផ្តុំ ដើម្បីធ្វើបាតុកម្ម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភដល់កងកម្លាំង មានដូចជាៈ ១-ឧបត្ថម្ភថវិកាដល់កម្លាំងអន្តរាគមន៍ពិសេស ១លានរៀល។ ២-ឧបត្ថម្ភដល់កម្លាំងប្រចាំការ នៅបញ្ជាការគោលដៅស្រុកបាធាយ ថវិកា ១លានរៀល អង្ករ៥បេ ទឹកសុទ្ធ ៥០យួរ មី១កេសធំ និង១កេសតូច។ ៣-ឧបត្ថម្ភដល់កម្លាំងប្រចាំការ នៅបញ្ជាការគោលដៅស្រុកកងមាស ថវិកា ១លានរៀល អង្ករ២បេ ទឹកសុទ្ធ ៥០យួរ មី១កេសធំ និង២កេសតូច ព្រមទាំងគ្រឿងទេសមួយចំនួន ផងដែរ ៕