General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៦ ខែសីហា រកឃើញយានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២៤០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៣៩គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ២១១គ្រឿង និងម៉ូតូ ៣១៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤១២គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៥៥គ្រឿង និងម៉ូតូ ២៥១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,០៧៦គ្រឿង, រថយន្តធំ ២១៧គ្រឿង, រថយន្តតូច ២,៩១៣គ្រឿង, ម៉ូតូ ៥,៩៤៦គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,០៦៨គ្រឿង, រថយន្តធំ ១២២គ្រឿង, រថយន្តតូច ១,៩០៩គ្រឿង និងម៉ូតូ ៤,០៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕