ស្វាយរៀង ៖ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រួមជាមួយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត អញ្ជើញទទួលស្វាគមន៍ ក្រុមការងារការិយាល័យអនុព័ន្ធនគរបាលភូមិន្ទថៃប្រចាំស្ថានទូតថៃ រាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ឯក ឥយ៉ាវ៉ាត់ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ដើម្បីពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។