General Commissariat of National Police
.

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ជិះម៉ូតូល្បាតចល័តតាមបណ្តយផ្លូវ ឃាត់ខ្លួន ក្មេងទំនើងចំនួន០២នាក់ ជិះម៉ូតូចំនួន០២គ្រឿង បង្ហោះម៉ូតូលើផ្លូវ

Loading

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦:៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានជិះម៉ូតូល្បាតចល័តតាមបណ្តយផ្លូវពីចំណុចភូមិតារាក់ ឃុំឈើទាល រហូតដល់ចំណុចភូមិសង្កែ ឃុំឈើទាល ដែលប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ថា ធ្លាប់មានក្មេងទំនើងនាំគ្នាជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូ  ពេលកម្លាំងប៉ុស្តិ៍ចេញល្បាតចល័ត និង ចាំឃ្លាំមើលស្រាប់តែឃើញមានក្មេងទំនើងចំនួន០២នាក់ជិះម៉ូតូចំនួន០២ គ្រឿងបង្ហោះម៉ូតូលើផ្លូវនៅចំណុចភូមិសង្កែ ឃុំឈើទាល ភ្លាមនោះសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមចាប់ និងឃាត់បានមនុស្ស០២នាក់ និងម៉ូតូចំនួន០២គ្រឿង។

បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល និងបានសួរនាំ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើង បានឆ្លើយសារភាពថាខ្លួនបានជិះម៉ូតូបង្ហោះពិតមែន។ រីឯបក្សពួក ក៏បានឆ្លើយសារភាពថាខ្លួនបានជិះម៉ូតូដើរហែហមជាមួយពេលដែលកំពុងបង្ហោះម៉ូតូពិតមែន។

ក្រោយពីបានស្តាប់ចម្លើយសារភាព របស់ក្មេងទំនើងទាំង០២នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និង បានសុំយោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជាអមសាលាដំបូងខេតស្វាយរៀង ឃាត់ខ្លួនទាំង២នាក់ នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការអប់រំ ព្រមទាំង បានអោយអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ និងឃាត់ទុកម៉ូតូចំនួន២ខែ ទើបប្រគល់អោយវិញ៕