General Commissariat of National Police
.

ឯកឧត្តម​សន្តិ​បណ្ឌិត​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​ និង​ជម្រុញ​អនុវត្ត​ការងារ​គោ​យ​នយោបាយ​ភូមិ​.​ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​

Loading

​ពោធិ៍សាត់​៖​ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ សន្តិ​បណ្ឌិត​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ និង​ជម្រុញ​ការ​អនុវត្ត​ការងារ​គោលនយោបាយ​ភូមិ​.​ឃុំ​សង្កាត់​មាន​ សុវត្ថិភាព​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំនួន​ ០៤​ ក្នុង​នោះ​មាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្យា​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លលកស​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្នារ​ទទឹង​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​តា​ប៉ោង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ ក្នុង​ការ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ​ ក៏​មាន​អញ្ជើញ​ចូលរួម​ពី​លោក​ ស្នងការ​រង​ទទួល​ស្រុក​គោលដៅ​នីមួយៗ​ ស្នងការ​ផែនការ​ងារ​សេនាធិការ​ ស្នងការ​រង​ទទួល​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ លោកនាយ​ នាយ​រង​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ លោក​អធិការ​ អធិការរង​ លោកនាយ​ នាយ​រង​ និង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផង​ដែរ​ ។​

​ក្រោយ​ពី​បាន​ស្តាប់​នូវ​មតិ​ចូលរួម​ របស់​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​លោក​អធិការ​នគរបាល​ស្រុក​.​ក្រុង​ លើ​ការ​អនុវត្ត​ការងារ​ប្រចាំ​ ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ ការ​អនុវត្ត​នីតិវិធី​ ការ​រក្សា​ការពារ​ សន្តិសុខ​ សុវត្ថិភាព​ នៅ​តាម​មូលដ្ឋាន​ និង​ការ​ល្បាត​ទ្រោល​សភាពការណ៍​ ចំណុចខ្លាំង​ ចំណុចខ្សោយ​ និង​បញ្ហា​ប្រឈម​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​បួន​ ។​

ឯកឧត្តម​សន្តិ​បណ្ឌិត​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ថា​ ឯកឧត្តម​សូម​អរគុណ​នូវ​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​លោក​ស្នងការដ្ឋាន​ លោក​អធិការ​ លោកនាយ​ប៉ុស្តិ៍​ ធ្វើ​ឲ្យ​កម្លាំង​ប៉ុស្តិ៍​មានការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ ការ​គ្រប់គ្រង​ បង្ការ​ និង​បំបាត់​សមត្ថភាព​ប្រសិទ្ធភាព​មុខសញ្ញា​ បង្ក​បទល្មើស​ និង​ ការ​អុកឡុក​ពី​ក្មេង​ទំនើង​ ការ​អនុវត្ត​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុ​វត្ដិភាព​ និង​អនុវត្ត​ទម្រង់​ទាំង​បួន​ របស់​ ការងារ​នគរបាល​ និង​សហគមន៍​ នៅ​មូលដ្ឋាន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​គ្មាន​បទល្មើស​កើតឡើង​ ទៅ​លើ​ប៉ុស្តិ៍​ដែល​បាន​អនុវត្ត​បាន​ល្អ​ ក្នុង​នោះ​ដែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដែល​នូវ​មាន​ភាព​ខ្វះខាត​ក្នុង​ការ​អនុវត្ត​ ត្រូវ​បន្ត​យកចិត្តទុកដាក់​ ពង្រឹង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ប៉ុស្តិ៍​ បន្ត​ពង្រឹង​អនុវត្ត​ ការងារ​នគរបាល​ និង​សហគមន៍​ ទាំង​បួន​ទម្រង់​ ពង្រឹង​ការ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​.​ ឃុំ​ មាន​សុវត្ថិភាព​ ត្រូវ​តម្លើង​បញ្ជី​មុខសញ្ញា​ តាមដាន​សកម្មភាព​ជនខិលខូច​ ចូល​មក​ធ្វើការ​ញោះ​ញុ​ង​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​ចលនា​ប្រឆាំង​ផ្សេងៗ​ ទន្ទឹម​នឹង​នេះ​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​មនុស្ស​ ធ្វើ​បញ្ជី​ការ​ចូល​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​ និង​រយៈពេល​យូរ​ ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ ពង្រឹង​ការងារ​គ្រប់គ្រង​អាវុធ​ ជាតិ​ផ្ទុះ​ ធ្វើការ​ចុះសម្រង់​បញ្ជី​ មន្ត្រី​កង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ​ ដែល​មាន​អាវុធ​ប្រើប្រាស់​ហើយ​យក​ទៅ​គេហដ្ឋាន​ បន្ថែម​នេះ​ត្រូវ​ចុះ​ត្រួតពិនិត្យ​តាម​ខ្នង​ផ្ទះ​លើ​សម្ភារៈ​ប្រើប្រាស់​ ដែល​អាច​ប្រើ​ជា​អាវុធ​ ធ្វើ​សកម្មភាព​ បង្ក​បទល្មើស​ផ្សេងៗ​ ពង្រឹង​ការងារ​គ្រប់គ្រង​មធ្យោបាយ​ ម៉ូតូ​ រថយន្ត​ គោ​យន្ត​កន្ត្រៃ​ របស់​គ្រួសារ​នីមួយៗ​ ពង្រឹង​ការងារ​គ្រប់គ្រង​មុខរបរ​ពិសេស​ លើ​ទីតាំង​លក់ដូរ​ ឧបករណ៍​ អាច​កែ​ឆ្នៃ​ និង​ បំភាន់​បន្លំ​ បម្រើ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​ ៕​