General Commissariat of National Police
.

ឯកឧត្ដម កែ គឹមយ៉ាន  និងលោកជំទាវ អញ្ជើញជាអធិបតីនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា នៅក្នុងសាលារៀន ចុង វ៉ា ស្រុកមង្គលបូរី

Loading

(បន្ទាយមានជ័យ)៖ នៅថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារ សន្តិសុខសុវត្ថិភាព ជូន ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ដែលអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អន្តេវាសិកដ្ឋាន និងសមិទ្ធផលនានា នៅក្នុងសាលារៀន ចុង វ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម កែ គឹមយ៉ាន បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសមិទ្ធផលទាំងអស់ របស់សាលារៀន ចុង វ៉ាពិត ដែលបានឆ្លុះបញ្ចាំងនូវការរួមចំណែកយ៉ាងសំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក្នងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក៏ដូចជាការពង្រីកនូវកិច្ចសហការជាមួយរវាងកម្ពុជា ចិន លើផ្នែកអប់រំ ប្រពៃណី វប្បធម៌ និង ការផ្សាភ្ជាប់ទំនាក់ទំនង រវាងប្រជាជនខ្មែរ និងប្រជាជនចិនបន្ថែមទៀត។

ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សមាគមខ្មែរ ចិន និងសមាគមទាំងអស់ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាព និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរាជណាចក្រកម្ពុជា ៕