ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានសមាសភាពចូលរួម ស្នងការរង នាយការិយាល័យ អធិការរង និងសិក្ខាកាម សរុប១៥០នាក់ ស្រី២៥នាក់ ក្នុងនោះសិក្ខាកាម ១២០នាក់ ស្រី២២នាក់។