ខេត្តកែប ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអមដំណើរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំប្រតិភូ នៃគណៈបញ្ជាការឯកភាពខេត្តកែប ចូលរួមអបអរសាទរ ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាម នាពេលខាងមុខនេះ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ,កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឆ្លៀតឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្ត បន្តជួបសំណេះសំណាល សួរសុខទុក្ខ អបអសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ កងកម្លាំងមន្ទីរនគរបាល កងទ័ពការពារព្រំដែន កងកម្លាំងយោធា ខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ។
ទន្ទឹមការអបអរសាទរ សំណេះសំណាល សួរសុខទុក្ខនិងជូនពរក៏មានការថតរូប ជូនជាកាដូរអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងបានសំដែងនូវក្តីសោមនស្សរីករាយ នៅចំពោះមុខនិងឯកភាពបន្តកិច្ចសហប្រតិបត្តិល្អ ជាមួយគ្នាដើម្បីសន្តិភាព ការអភិវឌ្ឍន៍ រីកចំរើនរៀងៗខ្លួន ឱ្យបានយូរអង្វែងបន្តទៀត៕