DOHA/CAIRO/JERUSALEM, Jan 15 (Reuters) – នៅថ្ងៃពុធ ក្រុមអ្នកចរចាខិតជិតនឹងពិនិត្យជាចុងក្រោយនូវព័ត៌មានលម្អិតសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីការចរចារជាបន្តបន្ទាប់នៅប្រទេសកាតា ហើយមេដឹកនាំសហរដ្ឋអាមេរិក និងអេហ្ស៊ីបបានសន្យាថា នឹងរក្សាទំនាក់ទំនងជិតស្និទ្ធអំពីកិច្ចព្រមព្រៀងមួយនឹងអាចមាននៅប៉ុន្មានម៉ោងខាងមុខនេះ។
កិច្ចពិភាក្សាជាង ០៨ម៉ោងនៅទីក្រុងដូហាបានជំរុញឱ្យមានសុទិដ្ឋិនិយម។ មន្ត្រីមកពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស់បាននិយាយថា ការកើតឡើងកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់នៅក្នុងរង្វង់ដែលឡោមព័ទ្ធ និងការដោះលែងចំណាប់ខ្មាំងគឺកាន់តែខិតជិតមកដល់។
អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed Al-Ansari បានប្រាប់សន្និសីទសារព័ត៌មានថា ភាគីទាំង០២ត្រូវបានបង្ហាញដោយអត្ថបទ០១ ហើយការពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយកំពុងដំណើរការ។
ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមប៉ាឡេស្ទីនមិនទាន់បានឆ្លើយតបនៅឡើយទេ ព្រោះតែនៅតែរង់ចាំឱ្យអ៊ីស្រាអែលដាក់ផែនទីបង្ហាញពីរបៀបដកកងកម្លាំងអ៊ីស្រាអែលពីតំបប់ហ្គាហ្សា។