General Commissariat of National Police
.

លោកបាយឌិន សម្លឹងមើលការបន្ធូរបន្ថយទណ្ឌកម្មប្រទេសគុយបានៅប៉ុន្មានថ្ងៃចុងក្រោយ មុនពេលលោកត្រាំចូលកាន់តំណែង

Loading

WASHINGTON/HAVANA, Jan 14 (Reuters) – នៅថ្ងៃអង្គារ រដ្ឋបាលលោកបាយឌិនបាននិយាយថា ខ្លួននឹងដកប្រទេសគុយបា ចេញពីបញ្ជីខ្មៅនៃអំពើភេរវកម្ម ខណៈគុយបាបាននិយាយដាច់ដោយឡែកថា ខ្លួននឹងដោះលែងអ្នកទោសលើសពី ៥០០នាក់ពីពន្ធនាគាររបស់ខ្លួន ដោយសេចក្តីប្រកាសទាំង០២ធ្វើឡើងដើម្បីត្រៀមរៀបចំឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងគុយបា ប៉ុន្មានថ្ងៃមុនពេលលោកត្រាំ ចូលកាន់តំណែង។
ការប្រកាសរបស់ប្រធានាធិបតីលោកចូ បាយឌិន ដកទណ្ឌកម្មជាច្រើនដែលដាក់ដោយលោកត្រាំកាលពីអាណត្តិមុន។ ប្រសិនបើទណ្ឌកម្មទាំងនោះនៅតែបន្ត នោះនឹងតំណាងឱ្យការរីកចម្រើនដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងមិនល្អរវាងសហរដ្ឋអាមេរិក និងគុយបា ចាប់តាំងពីអាណត្តិលោកអូប៉ាម៉ា។
លោកត្រាំ ដែលជាអ្នករិះគន់គុយបាយ៉ាងចាស់ដៃបានចាត់កោះនេះថាជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម មិនទាន់បានធ្វើអត្ថាធិប្បាយលើវិធានការនេះទេ ប៉ុន្តែបានសន្យាថានឹងមានការកំណត់បន្ទាត់ម៉ឹងម៉ាត់ចំពោះបណ្តាប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្ត។ លោកក៏បានជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិកលោក Marco Rubio ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍មកពីប្រទេសគុយបា និងជាអ្នករិះគន់រដ្ឋាភិបាលកោះនេះជារដ្ឋមន្ត្រីការបរទេសផងដែរ។