រាជធានីភ្នំពេញ : ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃអង្គភាពអន្តរាគមន៍ សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះ សារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក ឡើងក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដែលជាគំនិតផ្តួចផ្តើម ដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាពេលនោះ សំដៅជម្រុញការធ្វើសមាហរកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ឲ្យក្លាយជាតំបន់ព្រំដែន មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ ។
កិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុក ចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហារួមតាម រយៈការបង្កើត កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងបី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កាត់ បន្ថយការជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ កិច្ចសម្រួល ពាណិជ្ជកម្ម ការបង្កើនទំនាក់ទំនង ប្រជាជននិងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ វិស័យកសិកម្ម ដែលមិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍តំបន់ត្រីកោណរបស់យើងធ្វើ ឲ្យតំបន់ពោរពេញដោយសក្តានុពល និងមានភាពទាក់ទាញក្នុងការរស់នៅ និងវិនិយោគថែមទៀត ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស ព្រមទាំងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងសូមបន្តចូលរួម គ្រាំទ្រយ៉ាងពេញទំហឹងដល់ការបន្តអនុវត្តន៍ កម្មវិធីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) របស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្ត បេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដើម្បីប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក៏ដូចជាប្រជាជន និងប្រជាជាតិ ក្នុងតំបន់ ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ៕