បាត់ដំបង៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី នៅចំណុចក្នុងបរិវេណដីឡូត៍ហុង ហួតលី ក្នុងក្រុមទី១៧ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយមកតាមឡានដឹកដីថ្មី នៅលើដីឡូត៍ ហុង ហួតលី រួចបានមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់ ចំនួន ០២គ្រាប់ មានគ្រាប់កាំភ្លើងត្បាល់ ទំហំ 60mm ចំនួន ០១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ ទំហំ 82 mm ចំនួន ០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលក្រុងបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕