General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៥ មករា ចំនួន ៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមករា ។

ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ១៣នាក់(ស្រី ២នាក់)

+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៨នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់(ស្រី ០នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៣២,២៥ក្រាម។

លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៥អង្គភាព

១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៣៩ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៦ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

៤ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦៣ក្រាម។

៥ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨២ក្រាម។

កងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យកIce ១២៩,២៥ក្រាម៕