General Commissariat of National Police
.

កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះទៅសួរសុខទុក្ខ លោកយាយ ចាន់ ឡាង អាយុ៧៦ឆ្នាំ

Loading

ស្វាយរៀង ៖ នៅព្រឹកទី០៥ មករា ឆ្នាំ២០២៥ វេលាម៉ោង១០:១៥នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះទៅសួរសុខទុក្ខ លោកយាយ ចាន់ ឡាង អាយុ៧៦ឆ្នាំ ចៅស្រី ម៉ន ស្រីនិច្ច អាយុ១៦ឆ្នាំ និងចែកសម្ភារសិក្សា និងថវិកាមួយចំនួន ស្ថិតនៅភូមិតានូវ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

​សម្ភារនិងថវិការួមមាន ៖ ​កង់១គ្រឿង,សៀវភៅ១០ក្បាល,ប៊ិច៥ដើម,អង្ករ២៥គ.ក និងថវិកា១៤០,០០០រៀល និងដោយមានការចូលរួមពី ​លោកវរសេនីយ៍ត្រី យ៉ន យុទ្ធ នាយផ្នែកវិភាគកន្លែងកើតហេតុ, ​លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក និងមន្ត្រី, លោកស្រី មេឃុំចំបក់ និងលោកមេភូមិតានូវ។

​សប្បុរសជនដែលបានជួយឧបត្ថម្ភរួមមាន ៖ ​
១-លោក អធិការនគរបាលស្រុក សៀវភៅ១០ក្បាល,ប៊ិច៥ដើម និងថវិកា៤ម៉ឺនរៀល។
២-លោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក អង្ករ២៥គ.ក និងថវិកា២០ម៉ឺនរៀល។
៣-លោក ជ័យ អាជីវករកែងឈើទាល ថវិកាចំនួន២០ដុល្លារ។
៤-សប្បុរសជនថវិកាចំនួន ១០ម៉ឺនរៀល។

សរុបថវិកាចំនួន៣៤ម៉ឺនរៀល និង២០ដុល្លារ៕