ខេត្តព្រៃវែង ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាល តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តែងតែចុះអប់រំណែនាំជារឿយៗ ដល់បងប្អូនប្រជាកសិករ និងប្រជាពលរដ្ឋទាំងអស់ដែលមានការធ្វេសប្រហែសទុកមធ្យោបាយម៉ូតូចោលនៅតាមភ្លឺស្រែ តាមចិញ្ចើមផ្លូវ តាមផ្សារឬទីប្រជុំជននានាដោយរូបភាពទៅបាចជីដាក់ស្រូវ និងបោចស្មៅ ហើយទុកម៉ូតូចោល មានរយៈចម្ងាយឆ្ងាយពីខ្លួនខ្វះការប្រុងប្រយ័ត្ន ដែលអាចបង្កភាពងាយស្រួលដល់ ក្រុមល្មួច (ចោរលួច) យកទៅបាត់។
ក្នុងនាមនគរបាលខេត្តព្រៃវែង សូមអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ចូលរួមថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ជៀសវាងមានការបាត់បង់ដោយប្រការណាមួយ ។ ឱ្យសមដូចពាក្យស្លោកបុរាណលោកបានពោលថា: ប្រហែសបាត់ ប្រយ័ត្នគង់៕