General Commissariat of National Police
.

ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅស្រុកឯកភ្នំ

Loading

បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី នៅចំណុចក្រុមទី៩ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ០៦ម៉ែត្រ x ០៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ជព្ចាំងឈើក្តា របស់ម្ចាស់ផ្ទះឈ្មោះ វី នឿម ភេទប្រុសអាយុ ៧៤ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ០១ខ្នង និងឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង ។ ករណីនេះដែរកម្លាំងនគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕